មុនក្បាលខ្មៅ មុខខ្លាញ់ គួរប្រើឈុតមួយណា?
អ្នកដែលមុនក្បាលខ្មៅ មុនក្បាលស មុនកប់ ស្បែកខ្លាញ់ឬស្បែកធម្មតា គួរប្រើឈុត Jeju Volcanic Clusters និងប្រើផលិតផលផ្តល់សំណើមណាដែលមិនបណ្តាលឱ្យស្ទះរន្ធញើស។
មុនក្បាលខ្មៅជាទូទៅកើតនៅលើច្រមុះ ចិញ្ចើម និងថ្ពាល់។ មុនខ្លះបណ្តាលមកពីជាតិខ្លាញ់ ធូលី កោសិការចាស់ៗកកកុញនៅលើស្បែកដែលបណ្តាលឱ្យស្ទះរន្ធញើស និងបង្កជាមុន។
ចំពោះការបំបាត់មុនក្បាលខ្មៅនេះ យើងត្រូវប្រើពេលបន្តិច បូកផ្សំជាមួយនិងការព្យាយាម ការកុំញិចមុនដោយមិនត្រឹមត្រូវ និងការប្រើផលិតផលសាកសមជាមួយស្បែក។
ផលិតផលសម្រាប់កំចាត់មុនក្បាលខ្មៅមានដូចជា៖
ហ្វូមលាងមុខ Super Volcanic Pore Micellar Cleansing Foam 2X សម្អាតស្បែកពីជាតិខ្លាញ់កខ្វក់បានស្អាតជាងហ្វូមដទៃពីរដង សម្អាតធូលីដី និងមិនបណ្តាលឱ្យស្បែកស្ងួតប្រេះក្រោយលាងរួច។
ថូនើសម្អាតមុខ Jeju Volcanic Pore Toner 2X សម្អាតជាតិខ្លាញ់ sebum សម្អាតធូលីសេសសល់ក្រោយពេលលាងមុខ។ ពេលថូនើនេះហើយ មិនបណ្តាលឱ្យមុខស្ងួតនោះឡើយ ផ្ទុយទៅវិញ មុខយើងនឹងប្រែជាទន់ មានសំណើម។ យើងត្រូវក្រឡុកឱ្យសព្វមុនពេលប្រើ។
ម៉ាស់ប៊ឺតសម្អាតរន្ធញើស សម្អាតខ្លាញ់ បំបាត់មុនក្បាលខ្មៅ មុនកប់មាន៖
Jeju Volcanic Pore Clay Mask [Original] សម្រាប់ស្បែកដែលមានបញ្ហាខ្លាញ់លើរន្ធញើស។ អាចប្រើបានចំពោះស្បែកធម្មតា ស្បែកស្ងួត និងស្បែកcombination។
Super Volcanic Pore Clay Mask 2X សម្រាប់ស្បែកដែលមានបញ្ហារន្ធញើសដូចជាខ្លាញ់កកលើរន្ធញើស រន្ធញើសធំជាដើម។ ប្រើបានចំពោះប្រភេទស្បែក combination និងស្បែកខ្លាញ់។
Super Volcanic Clay Mousse Mask 2X សម្រាប់សម្អាតធូលីកកស្ទះលើស្បែកមុខ ស្បែកដែលមានបញ្ហារន្ធញើស ស្នាមជ្រួញតូចៗជាដើម។ ម៉ាស់នេះជាប្រភេទពពុះ ហើយពេលលាបហើយមានអារម្មណ៍៍ស្រស់ស្រាយ និងមិនស្អិតដូចម៉ាស់ពីរម៉ូតខាងលើ។ ប្រើចំពោះស្បែក combination និងស្បែកខ្លាញ់។
ចំពោះម៉ាស់ទាំងនេះ យើងគួរប្រើមួយអាទិត្យ ម្តងទៅពីរដង។
ម៉ាស់បកមុន 3 Steps
Jeju Volcanic Blackhead 3-Step Program ម៉ាស់បកមុនមានបីជំហ៊ាន
Step 1. បិតលើច្រមុះពី 15 ទៅ 20 នាទី ជួយបើករន្ធញើស។ ទុកចោលរួចសម្អាតចេញ។
Step 2. ផ្សើមទឹកលើច្រមុះរួចយកម៉ាសជំហ៊ានទីពីរមកបិតលើច្រមុះពី 15-20 នាទី ឬរហូតដល់ស្ងួត សឹមបកសន្លឹកម៉ាស់ចេញ។
Step 3. សម្អាតស្បែកឱ្យស្អាត រួចយកម៉ាស់ជំហ៊ានទីបីមកបិតលើច្រមុះ ទុកចោល 10-15 នាទី រួចបកសន្លឹកម៉ាស់ចេញ តប់តិចៗឱ្យជាតិ essence ជ្រាបចូលស្បែកបានល្អ។
Moisturizers ឡេផ្តល់សំណើមដល់ស្បែក
ចំពោះមុខមានមុនក្បាលខ្មៅច្រើនគួរប្រើឡេឬសេរ៉ូមណាដែលមិនបណ្តាលឱ្យស្ទះរន្ធញើស។ សេរ៉ូមឬឡេនោះគួរតែមានប្រភេទជាទឹក រាវ តែអាចផ្តល់សំណើមបានល្អ។