ស្នាមអ៊ុចខ្មៅ រន្ធញើសធំ គួរប្រើឈុតណា?

អ្នកដែលមានស្នាមអ៊ុចខ្មៅលើមុខគួរប្រើឈុត Brightening Pore Line។ ឈុតនេះផ្សំចេញពីផ្លែក្រូច Hallabong ពីកោះជេជូ ដែលប្រើបានគ្រប់ប្រភេទស្បែក មិនថាស្បែកស្ងួត ស្បែកខ្លាញ់ ឬស្បែកcombination នោះទេ។ 

ឈុត Brightening Pore នេះ ជួយបង្រួមរន្ធញើស ជួយបំបាត់ស្នាមអ៊ុចខ្មៅ ជួយផ្តល់សំណើមដល់ស្បែក និងជួយឱ្យស្បែកសភ្លឺស្មើគ្នា។ 

ក្នុងឈុតនេះរួមមាន៖ 

1. ហ្វូមលាងមុខ Brightening Pore Facial Cleanser 150ml សម្រាប់លាងសម្អាតស្បែកពីជាតិកខ្វក់ ខ្លាញ់ និងធូលីផ្សេងៗ។ 

2. ទឹកជូតមុខ Brightening Pore Skin 150ml ប្រើដោយបន្តក់ទឹកថូនើលើសំឡីជូតមុខ យកមកជូតសម្អាតស្បែកព្រមទាំងផ្តល់សំណើម និងជួយត្រៀមស្រទាប់ស្បែកឱ្យទទួលយកសារធាតុចិញ្ចឹមពីសេរ៉ូមនិងគ្រីមបានល្អ។

3. សេរ៉ូមចិញ្ចឹមស្បែក Brightening Pore Serum 30ml ជួយបំប៉នស្បែក បង្រួមរន្ធញើស ជួយឱ្យស្បែកស ភ្លឺមានសំណើម បំបាត់ស្នាមអ៊ុចខ្មៅ ជាមួយនិងវីតាមីនC និង Penthenol (B5) ដែលមាននៅក្នុងសេរ៉ូម។ 

4. គ្រីមចិញ្ចឹមស្បែក Brightening Pore Priming Cream 50ml គ្រីមលាបពីលើសេរ៉ូម ចិញ្ចឹមស្បែកឱ្យសសន្សឹមៗ បំបាត់ស្នាមអ៊ុចខ្មៅ បង្រួមរន្ធញើស។ គ្រីមនេះរាងខាប់ជាងសេរ៉ូមបន្តិច មានវីតាមីនច្រើន ល្អចំពោះស្បែកខ្លាំង។

5. ឡេបន្តក់ស្នាម Brightening Pore Spot Treatment 30ml សម្រាប់បន្តក់លើកន្លែងដែលមានស្នាមមុន ជាំខ្មៅខ្លាំង អ៊ុចខ្មៅខ្លាំង។ ឡេបន្តក់មុននេះអាចប្រើមុនសេរ៉ូមក៏បានដើម្បីពន្លឿនការបំបាត់ស្នាមអ៊ុចខ្មៅ។ 

6. ម៉ាស់បំប៉នស្បែកពេលយប់ Brightening Pore Sleeping Mask 100ml​​ ទុកបំប៉នស្បែកមួយសប្តាហ៍ពី ពីរទៅបីដង ដោយលាបលើស្បែក អប់ស្បែករយៈពេលមួយយប់ សឹមលាងទឹកចេញនាព្រឹកបន្ទាប់។ 


លំដាប់លំដោយនៃការប្រើប្រាស់ប្រចាំថ្ងៃពេលព្រឹក (សម្រាប់អ្នកមិនមានបញ្ហាស្នាមខ្លាំង)៖ 
    ហ្វូម > ទឹកជូតមុខ > សេរ៉ូម > គ្រីម​ (ពេលព្រឹកប្រើឡេការពារកំដៅថ្ងៃពីលើគ្រីម)


    លំដាប់លំដោយនៃការប្រើប្រាស់ប្រចាំថ្ងៃ (សម្រាប់អ្នកមានបញ្ហាស្នាមខ្លាំង)៖ 
      ហ្វូម > ទឹកជូតមុខ > ឡេបន្តក់ស្នាម > សេរ៉ូម > គ្រីម (ពេលព្រឹកប្រើឡេការពារកំដៅថ្ងៃពីលើគ្រីម)


      លំដាប់លំដោយនៃការប្រើប្រាស់ជាមួយម៉ាស់អប់មុខពេលយប់
        ហ្វូម > ទឹកជូតមុខ > សេរ៉ូម > ម៉ាស់អប់មុខ (ប្រើមិនបាច់ប្រើសេរ៉ូមក៏បាន)